ខេត្តក្រចេះ ៖ យោងតាមរបាយការណ៍ពីមន្ទីរទេសចរណ៍ខេត្តក្រចេះបានឲ្យដឹងថា រយៈពេល៥ខែ ឆ្នាំ២០២០ ភ្ញៀវទេសចរជាតិ និងអន្តរជាតិមានចំនួន ៨១.៦៤៩នាក់ បានមកលេងកម្សាន្តនៅខេត្តក្រចេះ បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៩ មានចំនួន ២៤៩.៨០៩នាក់ គឺមានការថយចុះចំនួន ១៦៨.១៦០នាក់ ស្មើនឹង -៦៧,៣១%។របាយការណ៍ដដែលបានបញ្ជាក់ឱ្យដឹងថា ចំនួនភ្ញៀវទេសចរ មានការធ្លាក់ចុះខ្លាំងក្នុងរយៈពេល៥ខែ ឆ្នាំ២០២០ បើធៀបរយៈពេលដូចគ្នា២០១៩នេះ គឺដោយសារមូលហេតុប្រទេសកម្ពុជា ជួបវិបត្តិជំងឺកូវីដ១៩។ ទោះបីយ៉ាងមន្ទីរទេសចរណ៍ខេត្ត បានអះអាងថា នឹងខិតខំធ្វើឱ្យខេត្តក្រចេះ ក្លាយជាផ្នែកមួយនៃប៉ូលអទិភាពទេសចរណ៍ និងជាខេត្តគោលដៅនៃទេសចរណ៍ធម្មជាតិ និងវប្បធម៌ ដែលមានភាពទាក់ទាញជាងគេនៅក្នុងតំបន់ភូមិភាគឦសាន តាមរយៈការពង្រឹងគុណភាពផលិតផល សេវាកម្មទេសចរណ៍ និងផ្តួចផ្តើមបង្កើតនូវព្រឹតិ្តការណ៍ទេសចរណ៍ប្លែកថ្មីៗ ដើម្បីស្រូបយកភ្ញៀវទេសចរឲ្យមកទស្សនាកំសាន្តកាន់តែកើនច្រើនឡើងថែមទៀត។ជាមួយគ្នានេះ ធនធានឧស្សាហកម្ម និងសេវាកម្មទេសចរណ៍ក្នុងខេត្តក្រចេះ នឹងត្រូវបានអភិវឌ្ឍនិងកែកម្អប្រកបដោយគុណភាព ដោយមានការចូលរួមពីគ្រប់ភាគីពាក់ពន្ធ័ទាំងអស់ ដើម្បីស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិមក ទស្សនាខេត្តក្រចេះ កើនទ្វេរដងត្រឹម ឆ្នាំ២០២៣ ជាមួយនឹងការកម្សាន្ត និងស្នាក់នៅប្រកបដោយការពេញចិត្ត និងចំណាយពេលយ៉ាងតិចពីរយប់។សូមជម្រាបថា យោងតាមរបាយការណ៍ បានឱ្យដឹងថា សម្រាប់រយៈពេល១ឆ្នាំ២០១៩កន្លងទៅភ្ញៀវជាតិ និងអន្តរជាតិ ដែលបានទៅលេងកម្សាន្តនៅខេត្តក្រចេះ មានចំនួន ៣៧៣.៦៩៦នាក់ ប្រៀបធៀបឆ្នាំ២០១៨ មានចំនួន ៣២៣.១៩៦នាក់ កើនចំនួន ៥០.៥០០នាក់ ស្មើនឹង ១៥,៦២%៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកប៊ុនផេង ចៅហ្វាយស្រុកខ្សាច់កណ្តាល ធ្វើការលក្ខណៈបោះសន្ទោចរំលងភ្នំចាត់ទុកមន្ត្រីមូលដ្ឋានជាទីងមោង! (សហការី)
អភិបាលខេត្តកណ្តាលលើកទឹកចិត្តឲ្យមានវិនិយោគគិនបោះទុនរកស៊ីក្នុងភូមិសាស្ត្រខេត្ត (សហការី)
លោក សុខ ពេញវុធបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យខារ៉ាអូខេBK និង រង្គសាលចតុមុខ ដែលល្មើសនឹងសេចក្តីណែនាំរបស់អាជ្ញាធរខណ្ឌដូនពេញ (សហការី)
ឯកឧត្តម ហឿ ស៊ីយ៉ែម ក្រើនរំលឹកដល់អាជ្ញាធរបន្តពង្រឹងការអនុវត្តវិធានបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ (សហការី)
ដីព្រៃជាច្រើនហិកតាស្ថិតក្នុងតំបន់គម្របព្រៃឈើត្រូវបានជនជាតិចិនលួចកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិ (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា