ថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ RNN TVONLINE | ទំនាក់ទំនងការផ្សាយ៖ 096 66 35 168
ផ្ទុះ​ធុង​ហ្គាស​ស្លាប់​បួន​នាក់​និង​របួស​ប្រាំ​នាក់​នៅ​ខណ្ឌដូនពេញ
Sun,19 July 2020 (Time 09:48 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 400នាក់)

ភ្នំពេញ​៖​មនុស្ស​បួន​នាក់​បាន​ស្លាប់​និង​ប្រាំ​នាក់​ទៀត បាន​រងរបួស​នៅក្នុង​ហេតុការណ៍​ផ្ទុះ​ធុង​ហ្គាស​កាលពី​រសៀល​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២០​នៅផ្ទះ​លេខ ៣៦​ជា​ផ្ទះ​លក់​ហ្គាស​។​ស្ថិតនៅ​ផ្លូវ​៦៣​ផ្លូវ​ត្រសក់ផ្អែម​ភូមិ​១២ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​។​ករណី​ផ្ទុះ​ធុង​ហ្គាស​នេះ បាន​បណ្តាលឱ្យមាន​ភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ រហូតមកដល់​ម៉ោង ៦:៤៥​ព្រលប់​ទើបបាន​រលត់​ទាំងស្រុង​។​

​លោក​ឧ​ត្ត​ម​សេនីយ៍ នេ​ត វត្ថា ប្រធាន​នាយកដ្ឋាន​នគរ​បាលប​ង្កា​រ និង​ពន្លត់​អគ្គិភ័យ បាន​នៅ​កន្លែងកើតហេតុ​ថា “​នៅក្នុង​ហេតុការណ៍​ផ្ទុះ​ធុង​ហ្គាស​នេះ បាន​បណ្តាលឱ្យ​មនុស្ស​ចំនួន​បួន​នាក់ បាន​ស្លាប់​។​ក្នុងនោះ​មាន​ក្មេងស្រី​អាយុ ៧​ឆ្នាំ​ម្នាក់​ប្រុស​៣​នាក់ ,​ស្រី​ម្នាក់​និង​រងរបួស​ចំនួន​ប្រាំ​នាក់​។

សាកសព​ត្រូវបាន​ដឹក​យកទៅ​តម្កល់​នៅ​វត្ត​ស្ទឹងមានជ័យ​។ ចំណែក​រថយន្ត​ពន្លត់​អគ្គិភ័យ​ជាង ៣០​គ្រឿង បាន​ជួយ​អន្តរាគមន៍​បាញ់​ពន្លត់​។ គិត​ត្រឹម​ម៉ោង ៦​និង​៣០​នាទី គឺ​រកឃើញ​សាកសព​នៅ​កន្លែងកើតហេតុ​មាន​ចំនួន ៤​នាក់ និង​របួស ៥​នាក់​”​។​

​ប្រធាន​នាយកដ្ឋាន​នគរ​បាលប​ង្កា​រ និង​ពន្លត់​អគ្គិភ័យ​បានបញ្ជាក់​ថា បើតាម​ម្ចាស់ផ្ទះ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គាត់​ឮសូរ​សំឡេង​ផ្ទុះ​ចេញពី​គំនរ​ហ្គាស និង​ថ្ម​ស្អុយ​សម្រាប់​បម្រើឱ្យ​វិស័យ​សុខាភិបាល​បណ្តាលឱ្យមាន​ភ្លើង​ឆេះ​តែម្តង​។​សាកសព​គឺ​ត្រូវ​នឹង​អំបែង​ធុង​ហ្គាស ពីព្រោះ​មាន​ដាច់​សាច់​ចេញពី​ខ្លួន​។ នៅ​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២០ នឹង​បង្កើត​គណៈកម្មការ​ប​ដើម្បី​ពិនិត្យ​កន្លែងកើតហេតុ​។​


សមត្ថកិច្ច​បានបង្ហាញ​ថា ជនរងគ្រោះ​ដែល​ស្លាប់​ចំនួន​បួន​នាក់ មានដូចជា ១. ឈ្មោះ ម៉ៅ ស៊ី​ណាត ២២​ឆ្នាំ ភេទ​ប្រុស​កម្មករ​។ ២. ឈ្មោះ មុន មករា ១៨​ឆ្នាំ ភេទ​ប្រុស​កម្មករ​។ ៣. ឈ្មោះ ឡាំ សេង​ហាវ ២៧​ឆ្នាំ ភេទ​ប្រុស​កូន​ម្ចាស់ផ្ទះ​និង ៤. ឈ្មោះ ឡាំ គីម​ឡាង ៨​ឆ្នាំ ភេទ​ស្រី​កូន​ម្ចាស់ផ្ទះ​។​

​ចំណែក​អ្នករងរបួស​ចំនួន ប្រាំ​នាក់ មានដូចជាៈ ១. ឈ្មោះ ប្រាក់ ឡាំ​ហុង ៦៩​ឆ្នាំ ភេទ​ប្រុស​ម្ចាស់ផ្ទះ របួសស្រាល​។ ២. ឈ្មោះ លី សឿង ៤៩​ឆ្នាំ ប្រពន្ធ​របួសធ្ងន់​។ ៣. ឈ្មោះ ឡាំ សេង​តា​យ ១៩​ឆ្នាំ ភេទ​ប្រុស​កូន​។ ៤. ឈ្មោះ ឡាំ គីម​ជូ ១៣​ឆ្នាំ ភេទ​ស្រី​កូន​និង​ទី​៥. ឈ្មោះ ប្រាក់ សេង​គា ៣២​ឆ្នាំ ភេទ​ប្រុស​ប្អូន​ម្ចាស់ផ្ទះ​របួសស្រាល​៕​

ព័ត៌មានគួរចាប់អារម្មណ៍

លោកប៊ុនផេង ចៅហ្វាយស្រុកខ្សាច់កណ្តាល ធ្វើការលក្ខណៈបោះសន្ទោចរំលងភ្នំចាត់ទុកមន្ត្រីមូលដ្ឋានជាទីងមោង! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកណ្តាលលើកទឹកចិត្តឲ្យមានវិនិយោគគិនបោះទុនរកស៊ីក្នុងភូមិសាស្ត្រខេត្ត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុខ ពេញវុធបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យខារ៉ាអូខេBK និង រង្គសាលចតុមុខ ដែលល្មើសនឹងសេចក្តីណែនាំរបស់អាជ្ញាធរខណ្ឌដូនពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហឿ ស៊ីយ៉ែម ក្រើនរំលឹកដល់អាជ្ញាធរបន្តពង្រឹងការអនុវត្តវិធានបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃជាច្រើនហិកតាស្ថិតក្នុងតំបន់គម្របព្រៃឈើត្រូវបានជនជាតិចិនលួចកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
63 នាក់
ម្សិលមិញ :
39 នាក់
សប្តាហ៍នេះ :
661 នាក់
ខែនេះ :
3124 នាក់
3 ខែនេះ :
9077 នាក់
សរុប :
409861 នាក់