ភ្នំពេញ ៖ ក្រសួងការពារជាតិ កំពុងត្រៀមរៀបចំតំបន់ប្រវត្តិសាស្រ្តយោធានៅតាមទីតាំងមួយចំនួនទៀត។ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបញ្ជាក់ថា ការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធានេះ គឺដើម្បីការពារ និងរក្សាឱ្យបាននូវតឹកតាងប្រវត្តិសាស្ត្រទាំងឡាយឱ្យបានឋិតថេរសម្រាប់ទុកឱ្យមនុស្សជំនាន់ក្រោយ បានដឹងឮ។សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបែបនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំស្តីពី «ការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា» នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០នេះ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំកងយោធពល ខេមរភូមិន្ទជាច្រើននាក់ទៀត។សម្តេចបានបញ្ជាក់ថា «សិក្ខាសាលានេះ គឺជាការរៀបចំឡើងឱ្យមានខ្សែសង្វាក់ រៀបចំឱ្យទៅជារឿងមួយដែលពាក់ព័ន្ធសំខាន់បំផុត គឺវិស័យការពារជាតិផង ការពារបូរណភាពដែនដីផង លើសពីនេះគឺការពារតឹកតាង ទាំងឡាយដែលប្រវត្តិ សាស្ត្របានបន្សល់ទុក គឺឱ្យបានឋិតថេរ»។សម្តេចពិជ័យសេនា បានថ្លែងថា សិក្ខាសាលានេះ ធ្វើឡើងក្នុងគោលបំណង ពិភាក្សា ស្វែងរកទីតាំងភូមិសាស្ត្រ ដែលមានប្រតិបត្តិការទាក់ទងនឹងសមរភូមិនៅ គ្រប់ដំណាក់កាល ដែលអាចកំណត់បានថាជាទីតាំងប្រវត្តិសាស្ត្រយោធា ជាពិសេសឯកសារ រូបថត និងសម្ភារ នានា ដើម្បីចងក្រងរក្សាទុកជាតឹកតាំងប្រវត្តិសាស្ត្រ សម្រាប់យោធិនជំនាន់ ក្រោយសិក្សារៀនសូត្រ។សម្តេចបន្តថា ដូច្នេះដើម្បីគិតគូរលើរឿងនេះ ក្រសួងការពារជាតិបានធ្វើសិក្ខាសាលា ស្តីពី «ការរៀបចំតំបន់ប្រវត្តិសាស្ត្រយោធា» នេះឡើង ដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទាំងអស់បានជ្រួតជ្រាបថា តឹកតាងទាំងអស់នេះ គឺមានសារសំខាន់យ៉ាងខ្លាំងសម្រាប់ប្រវត្តិសាស្ត្រ។ កត្តាទាំងនេះ ហើយតឹកតាងប្រវត្តិសាស្ត្រយោធា គឺអាចឈានមុខគេដើម្បីទុកជាឯកសារជាដើម។សម្តេច ទៀ បាញ់ បានបន្ថែមថា ទាក់ទិនជាមួយការងាររៀបចំតំបន់ប្រវត្តិសាស្ត្រយោធានេះ គឺក្រុមការងារត្រូវស្រាវជ្រាវពីព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រធំៗជាច្រើនដែលមានកើតឡើង ដោយកំណត់ទីតាំងដែលបានបន្សល់ទុក ស្វែងរកសាក្សីមកបញ្ជាក់ប្រវត្តិ និងព័ត៌មានទាក់ទងទៅនឹងទីតាំងនីមួយៗ។ ការកំណត់ទីតាំងតំបន់ប្រវត្តិសាស្ត្រយោធា គឺកំណត់លើទីតាំងភូមិសាស្ត្រដែលធ្លាប់មានប្រវត្តិទាក់ទងនឹងសមរភូមិនៅគ្រប់ដំណាក់កាល៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកប៊ុនផេង ចៅហ្វាយស្រុកខ្សាច់កណ្តាល ធ្វើការលក្ខណៈបោះសន្ទោចរំលងភ្នំចាត់ទុកមន្ត្រីមូលដ្ឋានជាទីងមោង! (សហការី)
អភិបាលខេត្តកណ្តាលលើកទឹកចិត្តឲ្យមានវិនិយោគគិនបោះទុនរកស៊ីក្នុងភូមិសាស្ត្រខេត្ត (សហការី)
លោក សុខ ពេញវុធបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យខារ៉ាអូខេBK និង រង្គសាលចតុមុខ ដែលល្មើសនឹងសេចក្តីណែនាំរបស់អាជ្ញាធរខណ្ឌដូនពេញ (សហការី)
ឯកឧត្តម ហឿ ស៊ីយ៉ែម ក្រើនរំលឹកដល់អាជ្ញាធរបន្តពង្រឹងការអនុវត្តវិធានបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ (សហការី)
ដីព្រៃជាច្រើនហិកតាស្ថិតក្នុងតំបន់គម្របព្រៃឈើត្រូវបានជនជាតិចិនលួចកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិ (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា