ភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងនូវការលើកទឹកចិត្តស្ត្រីឱ្យចេះច្នៃប្រឌិតរកចំណូលបន្ថែមក្រៅម៉ោងការងាររដ្ឋ ដោយប្រើទេពកោសល្យដែលមានរៀងៗខ្លួននិងពិភាក្សាជាមួយក្រុមស្ត្រីក្នុងសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មានប្រយោជន៍បង្កើនចំណេះដឹងដល់ការងារសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃ។ការលើកទឹកចិត្តនេះធ្វើឡើងក្នុងឱកាសដែលឯកឧត្តមរដ្ឋមន្ត្រីអញ្ជើញចូលរួមជាអធិបតីបិទសិក្ខាសាលាស្តីពី«ការប្រើប្រាស់ទេពកោសល្យដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងជីវភាពគ្រួសារ»រៀបចំដោយសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២១ និង២២ ខែកក្កដា ឆ្នាំ២០២០ នៅស្ទូឌីយោទូរទស្សន៍ជាតិកម្ពុជា។ឯកឧត្តមមានប្រសាសន៍ថា ស្ត្រីអាចប្រើភាពឈ្លាសវៃច្នៃចេញជាលុយបានតាមមធ្យោបាយជាច្រើនដូចជា ផ្សព្វផ្សាយលក់ទំនិញតាមប្រព័ន្ធ Online ឬធ្វើអាជីវកម្មណាមួយដែលជាចំណេះជំនាញផ្ទាល់ខ្លួនដែលមានស្រាប់។ឯកឧត្តមរដ្ឋមន្ត្រីក្រសួងព័ត៌មានថែមទាំងបានគូសបញ្ជាក់ថា«ក្រៅពីធ្វើការងារក្រុមយើងមិនមែនធ្វើការ២៤ម៉ោងសម្រាប់តែរដ្ឋទេ សំខាន់ការចិញ្ចឹមក្រពះ ការបង្កើនជីវភាពរស់នៅរបស់យើង យើងត្រូវប្រឹងរកអីថែមដោយប្រើជំនាញរបស់យើងដែលមានស្រាប់ដោយបង្កើនថែមទៀតនូវអ្វីដែលយើងមានឱ្យល្អឡើង បានន័យថា យកចំណេះរបស់យើងនេះអាចរកអីក្រៅបានមិនមែនផ្លូវអាក្រក់ទេ គឺយើងរកបាន»ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់ជាយោបល់បន្ថែមថា«យើងប្រើកម្លាំងគ្នាយើង ប្រជុំគ្នា ជជែកផ្លាស់ប្តូរយោបល់គ្នាមានគំនិតថ្មី មានគំនិតពីរទី១ជាក្រុមធ្វើការរួម ទី២គំនិតស្មារតីច្នៃប្រឌិតដើម្បីរកចំណូលខ្លួនឯង នេះសុទ្ធតែចំណុចធំៗឱ្យនារីរបស់យើងក្រៅពីបំពេញការងាររដ្ឋយើងអាចរកចំណូលបន្ថែមបំពេញគ្រួសារអាស្រ័យលើការច្នៃប្រឌិតនិងការឈ្លាសវៃរបស់យើង ហើយអាស្រ័យការរួមសហការគ្នា ផ្លាស់ប្តូរយោបល់គ្នាជាមិត្តភក្តិក្នុងក្រុមការងារ ជាមិត្តភក្តិជិតផ្ទះជុំវិញយើង ជាការងារមួយដែលសំខាន់៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកប៊ុនផេង ចៅហ្វាយស្រុកខ្សាច់កណ្តាល ធ្វើការលក្ខណៈបោះសន្ទោចរំលងភ្នំចាត់ទុកមន្ត្រីមូលដ្ឋានជាទីងមោង! (សហការី)
អភិបាលខេត្តកណ្តាលលើកទឹកចិត្តឲ្យមានវិនិយោគគិនបោះទុនរកស៊ីក្នុងភូមិសាស្ត្រខេត្ត (សហការី)
លោក សុខ ពេញវុធបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យខារ៉ាអូខេBK និង រង្គសាលចតុមុខ ដែលល្មើសនឹងសេចក្តីណែនាំរបស់អាជ្ញាធរខណ្ឌដូនពេញ (សហការី)
ឯកឧត្តម ហឿ ស៊ីយ៉ែម ក្រើនរំលឹកដល់អាជ្ញាធរបន្តពង្រឹងការអនុវត្តវិធានបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ (សហការី)
ដីព្រៃជាច្រើនហិកតាស្ថិតក្នុងតំបន់គម្របព្រៃឈើត្រូវបានជនជាតិចិនលួចកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិ (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា