ថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២
គេហទំព័រ RNN TVONLINE | ទំនាក់ទំនងការផ្សាយ៖ 096 66 35 168
រដ្ឋមន្រ្តីធម្មការ ៖ វិស័យសាសនាបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍ និងការរក្សានូវសុខសន្តិភាពសម្រាប់សង្គមជាតិទាំងមូល
Thu,23 July 2020 (Time 09:01 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 378នាក់)

ភ្នំពេញ ៖ នារសៀលថ្ងៃ ពុធ ២កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានអនុញ្ញាតឱ្យលោក សៀ សំណាង ប្រធានសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ចូលជួបសម្តែងការគួរសម និងប្រគល់នូវអង្ករចំនួន៥តោន សម្រាប់ជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋទីទាល់ក្រដែលជួបវិបត្តិដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩ នៅទីស្ដីការក្រសួងធម្មការ និងសាសនា។

នាឱកាសនោះផងដែរ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍បញ្ជាក់ថា កម្ពុជាបានបើកទូលាយនូវសិទ្ធិសេរីភាពខាងជំនឿសាសនា ជូនដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ដូចដែលមានចែងក្នុងយ៉ាងច្បាស់នៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់តម្លៃយ៉ាងខ្ពស់ដល់វិស័យសាសនា ដោយបានដាក់បញ្ចូលវិស័យនេះទៅក្នុងបាវចនារបស់ជាតិគឺ “ជាតិ សាសនា ព្រះមហាក្សត្រ” ក្នុងឆន្ទះជំរុញដល់ការរីកចម្រើនទន្ទឹមគ្នា និងការអភិវឌ្ឍរួមគ្នា និងបំពេញឱ្យគ្នាទៅវិញទៅមក។ ដូចដែលយើង ទាំងអស់គ្នាបានដឹងហើយថា វិស័យសាសនាបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍ និងការរក្សានូវសុខសន្តិភាព សម្រាប់សង្គមជាតិទាំងមូល។ ក្នុងនាមក្រសួងធម្មការ និង សាសនា និងក្នុងនាមឯកឧត្តមរដ្ឋមន្រ្តីផ្ទាល់ សូមថ្លែងអំណរគុណ និងកោតសរសើរចំពោះសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយដែលតែងតែជួយដល់ប្រទេសកម្ពុជា និងក្រសួងធម្មការ និងសាសនាគ្រប់កាលៈទេសៈ។

ជាការឆ្លើយតបចំពោះប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្រ្តី លោក សៀ សំណាង ប្រធានសមាគមនិកាយសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមរដ្ឋមន្រ្តី ដែលតែងតែគាំទ្ររាល់សកម្មភាពរបស់សមាគម និងសូមកោតសរសើរយ៉ាងស្មោះចំពោះរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងធម្មការ និងសាសនា ដែលជួយសម្រួលចង្អុលបង្ហាញ ផ្ដល់អនុសាសន៍ និងអនុញ្ញាតឱ្យសមាគមបានចូលរួមនូវកិច្ចការមនុស្សធម៌នៅក្នុងសង្គម ដើម្បីឱ្យមានសុខដុមនីយកម្មខាងជំនឿសាសនានៅក្នងព្រះរាជាណាចក្រកម្ពុជា៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកប៊ុនផេង ចៅហ្វាយស្រុកខ្សាច់កណ្តាល ធ្វើការលក្ខណៈបោះសន្ទោចរំលងភ្នំចាត់ទុកមន្ត្រីមូលដ្ឋានជាទីងមោង! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកណ្តាលលើកទឹកចិត្តឲ្យមានវិនិយោគគិនបោះទុនរកស៊ីក្នុងភូមិសាស្ត្រខេត្ត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុខ ពេញវុធបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យខារ៉ាអូខេBK និង រង្គសាលចតុមុខ ដែលល្មើសនឹងសេចក្តីណែនាំរបស់អាជ្ញាធរខណ្ឌដូនពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហឿ ស៊ីយ៉ែម ក្រើនរំលឹកដល់អាជ្ញាធរបន្តពង្រឹងការអនុវត្តវិធានបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃជាច្រើនហិកតាស្ថិតក្នុងតំបន់គម្របព្រៃឈើត្រូវបានជនជាតិចិនលួចកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
56 នាក់
ម្សិលមិញ :
244 នាក់
សប្តាហ៍នេះ :
1088 នាក់
ខែនេះ :
4694 នាក់
3 ខែនេះ :
12167 នាក់
សរុប :
396879 នាក់