ថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ RNN TVONLINE | ទំនាក់ទំនងការផ្សាយ៖ 096 66 35 168
វគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
Thu,30 July 2020 (Time 08:00 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 381នាក់)

ដោយមានកិច្ចសហការរវាងរដ្ឋបាលខេត្តកណ្តាល ជាមួយទីចាត់ការគ្រប់គ្រងធនធានមនុស្សខេត្ត បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលថ្នាក់ក្រោមជាតិ នាព្រឹកថ្ងៃទី ៣០ ខែ កក្កដា ឆ្នាំ ២០២០។
មានប្រសាសន៍ទៅកាន់អង្គពិធី ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា តាមរយៈការ
អនុវត្តយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាច្រើន នៃការធ្វើកំណែទម្រង់ក្នុងគោលដៅដើម្បី កំណើន បង្កើតការងារ ធានាសមធម៌ និងប្រសិទ្ធភាព សំដៅសម្រេចអោយបាននូវការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមប្រកបដោយចីរភាព សមធម៌ និងបរិយាប័ន្ន។
ឯកឧត្តមបន្តថា តាមរយៈវគ្គបណ្តុះបណ្តាលនាពេលនេះ គឺក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងពីការគ្រប់គ្រងបុគ្គលិកនៅរដ្ឋបាលខេត្ត ក្រុង ស្រុក អោយកាន់តែមានភាពប្រសើរឡើង ឆ្លើយតបទៅនឹងកំណែទម្រង់ និងការផ្ទេរមុខងារ របស់ថ្នាក់ជាតិ មកថ្នាក់ក្រោមជាតិ និងលើកកម្ពស់ការផ្តល់សេវាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។
ឯកឧត្តម បានកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅដល់គ្រូឧទ្ទេស និងសិក្ខាកាមទាំងអស់ដែលមកចូលរួមវគ្គបណ្តុះបណ្តាលនេះ ដើម្បីចែករំលែកចំណេះដឹង និងបទពិសោធន៍ ដ៏មានសារះសំខាន់នេះ។ឯកឧត្តម បានវាយតំលៃខ្ពស់ចំពោះទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធ ដែលបានរួមគ្នាខិតខំរៀបចំអោយមានវគ្គ ស្តីពីការគ្រប់គ្រងបុគ្គលិកនេះឡើង។
ឯកឧត្តមអភិបាលខេត្ត សង្ឃឹមថាវគ្គបណ្តុះបណ្តាលនេះនឹងទទួុលបាននូវលទ្ធផលល្អប្រសើរ និងត្រូវយកចិត្តទុកដាក់ សហការគ្នាអោយបានរលូន និងសិក្សាស្វែងយល់ ផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកដើម្បីបង្កើនចំណេះដឹង និងបទពិសោធន៍តាមរយះវគ្គបណ្តុះបណ្តាលនេះ ដើម្បីយកតៅអនុវត្តនៅរដ្ឋបាលរៀងៗខ្លួុនអោយកាន់តែមានប្រសិទ្ធភាពថែមទៀត។

ព័ត៌មានគួរចាប់អារម្មណ៍

លោកប៊ុនផេង ចៅហ្វាយស្រុកខ្សាច់កណ្តាល ធ្វើការលក្ខណៈបោះសន្ទោចរំលងភ្នំចាត់ទុកមន្ត្រីមូលដ្ឋានជាទីងមោង! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកណ្តាលលើកទឹកចិត្តឲ្យមានវិនិយោគគិនបោះទុនរកស៊ីក្នុងភូមិសាស្ត្រខេត្ត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុខ ពេញវុធបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យខារ៉ាអូខេBK និង រង្គសាលចតុមុខ ដែលល្មើសនឹងសេចក្តីណែនាំរបស់អាជ្ញាធរខណ្ឌដូនពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហឿ ស៊ីយ៉ែម ក្រើនរំលឹកដល់អាជ្ញាធរបន្តពង្រឹងការអនុវត្តវិធានបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃជាច្រើនហិកតាស្ថិតក្នុងតំបន់គម្របព្រៃឈើត្រូវបានជនជាតិចិនលួចកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
40 នាក់
ម្សិលមិញ :
39 នាក់
សប្តាហ៍នេះ :
638 នាក់
ខែនេះ :
3101 នាក់
3 ខែនេះ :
9054 នាក់
សរុប :
409838 នាក់