ថ្ងៃអង្គារ៍ ទី០៦ ខែមិថុនា ឆ្នាំ២០៥០
គេហទំព័រ RNN TVONLINE | ទំនាក់ទំនងការផ្សាយ៖ 096 66 35 168
ហុងកុង​ចាប់​អនុវត្ត​ច្បាប់​សន្តិសុខ​ជាតិ​ដើម្បី​បង្ក្រាប​ក្រុមប្រឆាំង​
Fri,31 July 2020 (Time 07:45 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 373នាក់)

ហុងកុង ៖ ច្បាប់​ស្តីពី​សន្តិសុខ​ជាតិ​ថ្មី​សម្រាប់​ហុងកុង​ដែល​បាន​ចូល​ជា​ធរមាន តាំងពីដើម​ខែកក្កដា​ម​ក​នោះ ឥឡូវ​ហុងកុង​ក៏​ចាប់ផ្តើម​អនុវត្ត​ច្បាប់​នេះ ខណៈដែល​ប៉ូលិស​ហុងកុង នៅ​យប់​ថ្ងៃទី​២៩​កក្កដា ឆ្នាំ​២០២០ បាន​ចាប់ខ្លួន​និស្សិត​៤ រូប ក្នុង​បទចោទប្រកាន់​សរសេរ​ផ្សព្វផ្សាយ​អត្ថបទ​ដែល​គំរាមកំហែង សន្តិសុខ​ជាតិចិន​។

​ចំណែក​សហភាព​និស្សិត​នៃ​វិទ្យាស្ថាន​ជាន់ខ្ពស់ ដែល​ក្តោប​ក្តាប់​សហជីព​និស្សិត​ចំនួន ១៣​នៅ ហុងកុង បាន​បរិហារ​ការចាប់​ខ្លួន​និស្សិត និង​ថា ហុងកុង​កំពុង​ឈានចូល​ក្នុង​សករាជ នៃ​ការបង្ក្រាប​បំ​ផិត​បំភ័យ​អ្នកនយោបាយ​។​

​តាម​ប៉ូលិស​ហុងកុង មនុស្ស​ទាំង​៤​រូប ដែលមាន ម្នាក់ ជា​ស្ត្រី ត្រូវ​ប៉ូលិស​សង្ស័យថា បានរៀបចំ និង​ញុះញង់​ឲ្យ​មានការ​ទាមទារ​បំបែក​ទឹកដី តាមរយៈ សារ​សរសេរ​នៅលើ​បណ្តាញ​សង្គម នៅក្រោយ​ការចូល​ជាធរ​មានច្បាប់​សន្តិសុខ​ជាតិ ហុងកុង​។​

​និស្សិត​ហុងកុង​ទាំង​៤​រូប​ដែល​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​មាន​អាយុ ពី​១៦ ទៅ ២១​ឆ្នាំ ហើយ​ពួកគេ​គឺជា​អតីត​សមាជិក​របស់​អង្គការ​Student Localism ដែល ធ្វើការ​ទៅលើ​ការទាមទារ​ឯករាជ្យ​ឲ្យ​ហុងកុង​។ អង្គការ​មួយ​នេះ បានប្រកាស​រំលាយខ្លួន នៅតែ​ប៉ុន្មាន​ថ្ងៃមុន​ដែល​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង បាន​ចូល​ជា​ធរមាន នៅ​ដើមខែ​កក្កដា​នេះ ហើយក៏​មានការ​ចាប់ខ្លួន​សកម្មជន​ទាំង​៤​នាក់​នោះ​តែម្តង៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកប៊ុនផេង ចៅហ្វាយស្រុកខ្សាច់កណ្តាល ធ្វើការលក្ខណៈបោះសន្ទោចរំលងភ្នំចាត់ទុកមន្ត្រីមូលដ្ឋានជាទីងមោង! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកណ្តាលលើកទឹកចិត្តឲ្យមានវិនិយោគគិនបោះទុនរកស៊ីក្នុងភូមិសាស្ត្រខេត្ត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុខ ពេញវុធបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យខារ៉ាអូខេBK និង រង្គសាលចតុមុខ ដែលល្មើសនឹងសេចក្តីណែនាំរបស់អាជ្ញាធរខណ្ឌដូនពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហឿ ស៊ីយ៉ែម ក្រើនរំលឹកដល់អាជ្ញាធរបន្តពង្រឹងការអនុវត្តវិធានបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃជាច្រើនហិកតាស្ថិតក្នុងតំបន់គម្របព្រៃឈើត្រូវបានជនជាតិចិនលួចកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
4 នាក់
ម្សិលមិញ :
8 នាក់
សប្តាហ៍នេះ :
708 នាក់
ខែនេះ :
3389 នាក់
3 ខែនេះ :
10024 នាក់
សរុប :
417289 នាក់