ថ្ងៃព្រហស្បតិ៍ ទី០៨ ខែធ្នូ ឆ្នាំ២០២២
គេហទំព័រ RNN TVONLINE | ទំនាក់ទំនងការផ្សាយ៖ 096 66 35 168
ថ្ងៃ០៣កក្កដាម្សិលមិញ មានយានយន្តចំនួន១,២២១គ្រឿងត្រូវបានត្រួតពិនិត្យ និងផាកពិន័យនៅទូទាំងប្រទេស
Sat,04 July 2020 (Time 08:43 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 367នាក់)

ភ្នំពេញ ៖ នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២០ នគរបាលចរាចរណ៍ទូទាំងប្រទេស បានត្រួតពិនិត្យ និងផាកពិន័យលើយានយន្តសរុបចំនួន១,២២១គ្រឿង ក្នុងនោះមានម៉ូតូ៨៨៣គ្រឿង។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ។

បទល្មើសដែលត្រូវបានកត់សម្គាល់សម្រាប់ម៉ូតូ គឺភាគច្រើនអត់មួក ល្មើសសញ្ញា ជិះបញ្ច្រាស់ ដឹកលើសទម្ងន់ មិនគោរពសិទ្ធិ និងប្រើប្រាស់ទូរស័ព្ទដៃ។ ដោយឡែកបទល្មើសសម្រាប់រថយន្ត គឺភាគច្រើនលើសល្បឿន អត់បណ្ណបើកបរ អត់ពាក់ខ្សែក្រវាត់ ល្មើសសញ្ញា ដឹកលើសទម្ងន់ ប្រើប្រាស់ទូរស័ព្ទ អត់ស្លាកលេខ ជាដើម។

ឯកឧត្តមបានថ្លែងអំណរគុណ និងកោតសរសើរដល់ជនរួមជាតិ ជាអ្នកប្រើប្រាស់ផ្លូវភាគច្រើន ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ រយៈពេលកន្លងមកនេះ ជាពិសេសកោតសរសើរ និងអរគុណដល់នគរបាលចរាចរណ៍ ដែលបានលះបង់ និងខិតខំប្រឹងប្រែងជំរុញការរឹតបន្តឹងចរាចរណ៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត។

សូមបញ្ជាក់ថា សម្រាប់ថ្ងៃទី០៣ ខែកក្កដាឆ្នាំ២០២០នេះ បទល្មើសចរាចរណ៍ នៅទូទាំងប្រទេសកម្ពុជា ក៏បានកើតឡើងចំនួន១១លើក/ពេលយប់០៨លើក បានបណ្តាលឱ្យមនុស្សស្លាប់៨ន/ស្រី២ន (ល្មើសល្បឿន មិនគោរពសិទ្ធិ ប្រជែងគ្រោះថ្នាក់ ស្រវឹង) និងរបួសសរុប១១ន/ស្រី៣ន (របួសធ្ងន់៩ន/ស្រី១ន) មូលហេតុប្រមូលផ្តុំរួមមាន បើកបរលើសល្បឿន មិនពាក់មួកសុវត្ថិភាព មិនគោរពសិទ្ធិ មិនប្រកាន់ស្តាំ ស្រវឹង ប្រជែងគ្រោះថ្នាក់៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកប៊ុនផេង ចៅហ្វាយស្រុកខ្សាច់កណ្តាល ធ្វើការលក្ខណៈបោះសន្ទោចរំលងភ្នំចាត់ទុកមន្ត្រីមូលដ្ឋានជាទីងមោង! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកណ្តាលលើកទឹកចិត្តឲ្យមានវិនិយោគគិនបោះទុនរកស៊ីក្នុងភូមិសាស្ត្រខេត្ត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុខ ពេញវុធបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យខារ៉ាអូខេBK និង រង្គសាលចតុមុខ ដែលល្មើសនឹងសេចក្តីណែនាំរបស់អាជ្ញាធរខណ្ឌដូនពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហឿ ស៊ីយ៉ែម ក្រើនរំលឹកដល់អាជ្ញាធរបន្តពង្រឹងការអនុវត្តវិធានបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃជាច្រើនហិកតាស្ថិតក្នុងតំបន់គម្របព្រៃឈើត្រូវបានជនជាតិចិនលួចកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
85 នាក់
ម្សិលមិញ :
244 នាក់
សប្តាហ៍នេះ :
1117 នាក់
ខែនេះ :
4723 នាក់
3 ខែនេះ :
12196 នាក់
សរុប :
396908 នាក់