ថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ RNN TVONLINE | ទំនាក់ទំនងការផ្សាយ៖ 096 66 35 168
គណៈបញ្ជាការឯកភាពខណ្ឌចំការមនចុះត្រួតពិនិត្យទីតាំងអាជីវកម្មចំនួន០៣ទីតាំង​​ ក្នុងសង្កាត់ផ្សារដើមថ្កូវ
Mon,10 August 2020 (Time 09:14 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 345នាក់)

ភ្នំពេញ ៖ នៅយប់ថ្ងៃអាទិត្យ​ ៥រោច ខែស្រាពណ៌ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០​ គណៈបញ្ជាការឯកភាពខណ្ឌចំការមន ដឹកនាំដោយលោក កែវ​ សំណាង អភិបាលរង នៃគណៈអភិបាលខណ្ឌចំការមន តំណាង​ លោក​ ថេង​ សុថុល​ អភិបាល​ នៃគណៈអភិបាលខណ្ឌចំការមន​ បានចុះត្រួតពិនិត្យទីតាំងអាជីវកម្មចំនួន​ ០៣ទីតាំង។

​ទីតាំងអាជីវកម្មចំនួន​ ០៣ទីតាំងរួមមាន ៖ ភោជនីយដ្ឋាន​ តន្រីពិភពសុបិន្ត​ ១៦៨,​ ដាវី​ សាច់អាំង​ ១៦៨​ និងភោជនីយដ្ឋាន សប្បាយសប្បាយ​ ដែលស្ថិតនៅភូមិ១​ សង្កាត់ផ្សារដើមថ្កូវ​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​ ក្រុមការងារបានត្រួតពិនិត្យឃើញថា​ ទីតាំងអាជីវកម្មខាងលើមានម៉ាស៊ីនវាស់កម្ដៅ​ និងទឹកអាល់កុល​នៅខាងមុខទីតាំងអាជីវកម្ម​។

ក្នុងឱកាសនោះដែរ ក្រុមការងារបានណែនាំដល់ម្ចាស់អាជីវកម្មខាងលើត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល​ ក្រសួងទេសចរណ៍​ និងរដ្ឋបាលរាជធានីភ្នំពេញ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកប៊ុនផេង ចៅហ្វាយស្រុកខ្សាច់កណ្តាល ធ្វើការលក្ខណៈបោះសន្ទោចរំលងភ្នំចាត់ទុកមន្ត្រីមូលដ្ឋានជាទីងមោង! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកណ្តាលលើកទឹកចិត្តឲ្យមានវិនិយោគគិនបោះទុនរកស៊ីក្នុងភូមិសាស្ត្រខេត្ត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុខ ពេញវុធបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យខារ៉ាអូខេBK និង រង្គសាលចតុមុខ ដែលល្មើសនឹងសេចក្តីណែនាំរបស់អាជ្ញាធរខណ្ឌដូនពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហឿ ស៊ីយ៉ែម ក្រើនរំលឹកដល់អាជ្ញាធរបន្តពង្រឹងការអនុវត្តវិធានបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃជាច្រើនហិកតាស្ថិតក្នុងតំបន់គម្របព្រៃឈើត្រូវបានជនជាតិចិនលួចកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
38 នាក់
ម្សិលមិញ :
39 នាក់
សប្តាហ៍នេះ :
636 នាក់
ខែនេះ :
3099 នាក់
3 ខែនេះ :
9052 នាក់
សរុប :
409836 នាក់