ថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ RNN TVONLINE | ទំនាក់ទំនងការផ្សាយ៖ 096 66 35 168
សម្តេច ស ខេង ៖ កម្ពុជាបេ្តជ្ញាក្នុងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌សំដៅធានាដល់ការគោរពសិទ្ធិមនុស្ស
Tue,11 August 2020 (Time 08:54 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 364នាក់)

ភ្នំពេញ ៖ ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែង សមាជិកគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម បំពាក់ឋាន្តរសក្តិ និងបំពាក់គ្រឿងឥស្សរយស ជូនមន្ត្រីលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រឆាំង ទារុណកម្មនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្ពុជាមានឆន្ទៈនយោបាយខ្ពស់ និងប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ សំដៅធានា ដល់ការគោរពសិទ្ធិមនុស្ស ដោយពង្រឹងការអនុវត្តច្បាប់ជាតិ បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «រាជរដ្ឋាភិបាលកម្ពុជាមានឆន្ទៈនយោបាយខ្ពស់ និងប្តេជ្ញាចិត្តយ៉ាងមោះមុត ក្នុងការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ សំដៅធានាដល់ការគោរពសិទ្ធិមនុស្ស ដោយពង្រឹងការអនុវត្តច្បាប់ជាតិ បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ជាពិសេសខិតខំបង្ការអំពើទារុណកម្ម ឬប្រព្រឹត្តកម្មមិនគប្បីណាមួយ កុំអោយកើតមានលើជន ដែលត្រូវបានដកហូតសេរីភាព»។

សម្ដេចក្រឡាហោមបន្ដថា ដើម្បីឲ្យការអនុវត្តកិច្ចការ នេះទទួលបានជោគជ័យ ទាមទារមន្ត្រីសាធារណៈនិង អាជ្ញាធរមានសមត្ថកិច្ច ទទួលបន្ទុកគ្រប់គ្រងជន ដែលត្រូវបានដកហូតសេរីភាព ត្រូវផ្លាស់ប្តូរផ្នត់គំនិត ឥរិយាបទ និងអប្បកិរិយារបស់ខ្លួន ជុំវិញការឃាត់ខ្លួន ការឃុំខ្លួន ការអប់រំកែប្រែ ការព្យាបាល ការស្តារ នីតិសម្បទាជនទាំងនោះផងដែរ។

សម្តេចក្រឡាហោម បន្ថែមថា ការធ្វើទារុណកម្ម និងប្រព្រឹត្តកម្ម មិនគប្បីដែលឃោរឃៅ អមនុស្សធម៌ ឬបន្ទាបបន្ថោក មិនមែនជាវិធានការចាំបាច់ដែលត្រូវ យកមកអនុវត្តចំពោះជនទាំងនោះឡើយ ផ្ទុយទៅវិញ ប្រព្រឹត្តកម្មបែបនេះជាអំពើខុសច្បាប់ និងរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដែលមិនអាចទទួលបានលទ្ធផលវិជ្ជមាន ដូចការចង់បាននោះទេ ។ ចំណុចនេះធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ របស់មនុស្សជាតិ និងផ្តល់ការឈឺចាប់ដល់ជនទាំងនោះ ហើយអាចបង្កើតឡើង នូវគំនុំគំគួនគ្នាមិនចេះចប់។

ក្នុងឱកាសនោះដែរ រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លើកឡើងថា កន្លងមកក្រសួងមហាផ្ទៃ ក៏បានចេញលិខិតស្តីពី ការចុះអប់រំផ្សព្វផ្សាយ លិខិតបទដ្ឋានគតិយុត្តិជាតិ និងអន្តរជាតិ ពាក់ព័ន្ធនិងកាធ្វើទារុណកម្ម និងការចុះអង្កេត ត្រួតពិនិត្យពន្ធនាគារ និងទីកន្លែងឃុំឃាំង បណ្តោះអាសន្ននានានៅតាមរាជធានី-ខេត្ត ដោយមិនផ្តល់ដំណឹងជាមុន ដល់គណៈអភិបាលរាជធានី -ខេត្ត អាជ្ញាធរគ្រប់គ្រងពន្ធនាគារ និងកន្លែងឃុំឃាំង ឬកន្លែងដកហូតសេរីភាពបណ្តោះអាសន្ន នៅតាមរាជធានី-ខេត្ត ដោយបង្កលក្ខណៈងាយស្រួល ដល់ប្រតិភូនៃគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដែលចុះបំពេញការងារ ជាពិសេសករណីដែលមានបាតុភាពជាក់ស្តែងកើតឡើង៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកប៊ុនផេង ចៅហ្វាយស្រុកខ្សាច់កណ្តាល ធ្វើការលក្ខណៈបោះសន្ទោចរំលងភ្នំចាត់ទុកមន្ត្រីមូលដ្ឋានជាទីងមោង! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកណ្តាលលើកទឹកចិត្តឲ្យមានវិនិយោគគិនបោះទុនរកស៊ីក្នុងភូមិសាស្ត្រខេត្ត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុខ ពេញវុធបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យខារ៉ាអូខេBK និង រង្គសាលចតុមុខ ដែលល្មើសនឹងសេចក្តីណែនាំរបស់អាជ្ញាធរខណ្ឌដូនពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហឿ ស៊ីយ៉ែម ក្រើនរំលឹកដល់អាជ្ញាធរបន្តពង្រឹងការអនុវត្តវិធានបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃជាច្រើនហិកតាស្ថិតក្នុងតំបន់គម្របព្រៃឈើត្រូវបានជនជាតិចិនលួចកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
61 នាក់
ម្សិលមិញ :
39 នាក់
សប្តាហ៍នេះ :
659 នាក់
ខែនេះ :
3122 នាក់
3 ខែនេះ :
9075 នាក់
សរុប :
409859 នាក់