ថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ RNN TVONLINE | ទំនាក់ទំនងការផ្សាយ៖ 096 66 35 168
អភិបាលខេត្តកណ្តាលលើកទឹកចិត្តឲ្យមានវិនិយោគគិនបោះទុនរកស៊ីក្នុងភូមិសាស្ត្រខេត្ត
Thu,13 August 2020 (Time 12:20 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 376នាក់)

ខេត្តកណ្តាល ៖ ឯកឧត្តម​ គង់ សោភ័ណ្ឌ អភិបាល​ នៃគណៈអភិបាលខេត្តកណ្តាលបានលើកទឹកចិត្តឲ្យវិនិយោគិន​នានា​មកបោះទុនរកស៊ីក្នុងភូមិសាស្ត្រ​ខេត្តកណ្តាល​ឲ្យកាន់តែច្រើន ពីព្រោះខេត្តកណ្តាលគឺជាខេត្តមួយជាប់រាជធានីភ្នំពេញកំពុងតែមានការអភិវឌ្ឍ មានវិសាលភាពផ្ទៃដីធំទូលាយ មានផ្លូវជាតិសំខាន់ៗជាច្រើនដែលឆ្លងកាត់ខេត្តកណ្ដាល ជាពិសេសខេត្តកណ្ដាលគឺ មានសក្កានពល​ធនធានធម្មជាតិ​ជាច្រើន ដែលបំរើឲ្យវិស័យ​កសិកម្ម​ ​វិស័យទេសចរណ៍​ និងរមណីយដ្ឋាន​វប្បធម៌​ប្រវត្តិសាស្ត្រ ដែលកត្តាទាំងនេះហើយដែលធ្វើឲ្យអ្នកវិនិយោគទុនទាំងអស់កាន់តែមានភាពងាយស្រួលក្នុងការមកបណ្ដាក់ទុនរកស៊ី។

ឯកឧត្តម​អភិបាល​ ខេត្តកណ្តាល​ ថ្លែងនូវការលើកទឹកចិត្ត ដូច្នេះ​ក្នុងឱកាសដែលឯកឧត្តម និងមន្ត្រីពាក់ព័ន្ធអនុញ្ញាតឲ្យលោក ឌិន សុមេធារិទ្ធិ ស្ថាបនិករមណីយដ្ឋានភូមិផ្កាត្រកួន និងសហការីចូលជួបសម្តែងការគួរសម ដើម្បីបង្ហាញអំពីវឌ្ឍនភាព និងសុំការគាំទ្រនូវផែនការ​ វិនិយោគវិស័យទេសចរណ៍របស់ខ្លួន​ដែលបោះទីតាំង ក្នុងភូមិសាស្ត្រ​ ស្រុកស្អាង​ ខេត្តកណ្តាល ដែលជំនួបនេះបានធ្វើឡើងនៅសាលាខេត្ត​ កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០។

​ក្នុងកិច្ចជួបពិភាក្សានេះ ឯកឧត្តមអភិបាលខេត្តបានស្វាគមន៍ និងគាំទ្រយ៉ាងពេញទំហឹង​ចំពោះការវិនិយោគ លើវិស័យទេសចរណ៍​ រមណីយដ្ឋានធម្មជាតិ​បែបនេះ គឺមិនគ្រាន់តែបានបង្កើតបានការងារជាច្រើនដល់ប្រជាពលរដ្ឋនៅតំបន់នោះ ប៉ុណ្ណោះទេ​ ប៉ុន្តែវាបានផ្តល់នូវការទាក់ទាញភ្ញៀវជាតិ​ អន្តរជាតិចូលមកលំហែកំសាន្ត​ ជាច្រើនទៀតផង។

​ ក្នុងឱកាសនោះ ឯកឧត្តមអភិបាល​ខេត្ត បានស្នើឲ្យម្ចាស់រមណីយដ្ឋាន ត្រូវយកចិត្តទុកដាក់​ គិតគូរជាចំបងបញ្ហាអនាមយ័បរិស្ថាន សេវាកម្មបំរើ និងបញ្ហាតម្លៃ ហូបចុកឲ្យមានលក្ខណៈ​សមរម្យ និងអាចទទួលយកបាន។

​ សូមជម្រាបថា រមណីយដ្ឋានភូមិផ្កាត្រកួន ត្រូវបានវិនិយោគនៅលើផ្ទៃដី១០០ហិកតា មានទីតាំងនៅឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកប៊ុនផេង ចៅហ្វាយស្រុកខ្សាច់កណ្តាល ធ្វើការលក្ខណៈបោះសន្ទោចរំលងភ្នំចាត់ទុកមន្ត្រីមូលដ្ឋានជាទីងមោង! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកណ្តាលលើកទឹកចិត្តឲ្យមានវិនិយោគគិនបោះទុនរកស៊ីក្នុងភូមិសាស្ត្រខេត្ត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុខ ពេញវុធបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យខារ៉ាអូខេBK និង រង្គសាលចតុមុខ ដែលល្មើសនឹងសេចក្តីណែនាំរបស់អាជ្ញាធរខណ្ឌដូនពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហឿ ស៊ីយ៉ែម ក្រើនរំលឹកដល់អាជ្ញាធរបន្តពង្រឹងការអនុវត្តវិធានបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃជាច្រើនហិកតាស្ថិតក្នុងតំបន់គម្របព្រៃឈើត្រូវបានជនជាតិចិនលួចកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
58 នាក់
ម្សិលមិញ :
39 នាក់
សប្តាហ៍នេះ :
656 នាក់
ខែនេះ :
3119 នាក់
3 ខែនេះ :
9072 នាក់
សរុប :
409856 នាក់