ថ្ងៃសៅរ៍ ទី០១ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ RNN TVONLINE | ទំនាក់ទំនងការផ្សាយ៖ 096 66 35 168
មនុស្ស១៣នាក់ស្លាប់ និង១៣នាក់បាត់ខ្លួន ក្នុងគ្រោះទឹកជំនន់ នៅកូរ៉េខាងត្បូង
Tue,04 August 2020 (Time 08:43 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 351នាក់)

សេអ៊ូល ៖ អាជ្ញាធរកូរ៉េខាងត្បូងបានឱ្យដឹងថា ភ្លៀងធ្លាក់ជោកជាំអស់រយៈពេល​ជាច្រើនថ្ងៃមកនេះ បានបង្កជាគ្រោះទឹកជំនន់ដ៏ធំសម្បើម ដោយបានសម្លាប់មនុស្ស១៣នាក់ និង១៣នាក់ផ្សេងទៀតបាត់ខ្លួន ខណៈដែលមនុស្ស១,០០០នាក់ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង។ នេះបើតាមសារព័ត៌មាន CNA ចេញផ្សាយនៅរសៀលថ្ងៃអង្គារ ទី០៤ ខែសីហា ឆ្នាំ២០២០។

បើតាមអាជ្ញាធរកូរ៉េខាងត្បូងបានឲ្យដឹងថា មនុស្ស១៣នាក់ដែលបានបាត់បង់ជីវិត ត្រូវបានគេរាយការណ៍ថា ពួកគេស្លាប់នៅក្នុងគ្រោះរអិលបាក់ដី និងត្រូវទឹកគួចយកទៅឆ្ងាយអំឡុងពេលជិះនៅក្នុងរថយន្ដ។ អាជ្ញាធរបន្ថែមថា ទឹកជំនន់បានជន់លិចផ្ទៃដីស្រែចំការច្រើនជាង ៥,៧៥១ហិកតា រួមទាំងផ្លូវហាយវ៉េយ៍ និងស្ពានសំខាន់ៗ មួយចំនួយក្នុងរដ្ឋធានីសេអ៊ូលផងដែរ។

ជុំវិញគ្រោះធម្មជាតិខាងលើនេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចែអ៊ីន គ្រោងនឹងបើកកិច្ចប្រជុំបន្ទាន់មួយ​នៅថ្ងៃអង្គារនេះ បន្ទាប់ពីលោកបានជំរុញឱ្យអាជ្ញាធរថ្នាក់ជាតិ និងតំបន់បង្កើន​កិច្ចខិតខំប្រឹងប្រែងការពារ និងទប់ស្កាត់ធ្វើយ៉ាងឱ្យកុំឱ្យមានមនុស្សស្លាប់ ដោយសារគ្រោះទឹកជំនន់បន្តទៀត។

បន្ថែមពីលើនេះ ដោយផ្អែកលើប្រភពមិនបញ្ជាក់អត្តសញ្ញាណ ទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ បានរាយការណ៍ថា កូរ៉េខាងជើងបានបើកទំនប់ទឹកមួយ​នៅជាប់តំបន់ព្រំដែនកាលពីថ្ងៃចន្ទ ដោយមិនបានជូនដំណឹងជាមុន ដល់អាជ្ញាធរកូរ៉េខាងត្បូងឡើយ ស្របពេលកូរ៉េខាងជើងក៏បានព្រមាន អំពីគ្រោះទឹកជំនន់ផងដែរ៕

ព័ត៌មានគួរចាប់អារម្មណ៍

លោកប៊ុនផេង ចៅហ្វាយស្រុកខ្សាច់កណ្តាល ធ្វើការលក្ខណៈបោះសន្ទោចរំលងភ្នំចាត់ទុកមន្ត្រីមូលដ្ឋានជាទីងមោង! (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

អភិបាលខេត្តកណ្តាលលើកទឹកចិត្តឲ្យមានវិនិយោគគិនបោះទុនរកស៊ីក្នុងភូមិសាស្ត្រខេត្ត (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

លោក សុខ ពេញវុធបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យខារ៉ាអូខេBK និង រង្គសាលចតុមុខ ដែលល្មើសនឹងសេចក្តីណែនាំរបស់អាជ្ញាធរខណ្ឌដូនពេញ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ហឿ ស៊ីយ៉ែម ក្រើនរំលឹកដល់អាជ្ញាធរបន្តពង្រឹងការអនុវត្តវិធានបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ដីព្រៃជាច្រើនហិកតាស្ថិតក្នុងតំបន់គម្របព្រៃឈើត្រូវបានជនជាតិចិនលួចកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិ (សហការី)

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
65 នាក់
ម្សិលមិញ :
39 នាក់
សប្តាហ៍នេះ :
663 នាក់
ខែនេះ :
3126 នាក់
3 ខែនេះ :
9079 នាក់
សរុប :
409863 នាក់