ខេត្តមណ្ឌលគិរី ៖ លោក ញ៉ន សិទ្ធ អភិបាលខេត្តស្តីទីបានណែនាំដល់មន្រ្តីពន្ធនាគារខេត្តទាំងអស់ សូមកុំភ្លេចកូវីដ ព្រោះកូវីដ១៩ មិនអាចភ្លេចយើងបាននោះទេ អភិបាលខេត្តស្តីទី មានប្រសាសន៍ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារ ក្នុងការពង្រឹងការងារគ្រប់គ្រង សំដៅលើកកម្ពស់សមត្ថភាពមន្រ្តី នៅពន្ធនាគារខេត្តមណ្ឌលគិរី ខណៈដែលជំងឺដ៏កាចសាហាវនេះ កំពុងរាតត្បាតពាសពេញសកលលោក ហើយនៅកម្ពុជាក៏មានការនាំចូលដែរនោះ។ការណែនាំរបស់លោកបែពនេះធ្វើឡើងនារសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២០ក្នុងឱកាសសំណេះសំណាលជាមួយមន្រ្តីពន្ធនាគារខេត្តមណ្ឌលគិរី ។ក្នុងឱកាសនោះ លោក ញ៉ន សិទ្ធ បានថ្លែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីពន្ធនាគារខេត្តទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់សហការគ្នា ក្នុងការអនុវត្តតួនាទី ភារកិច្ច និងការទទួលខុសត្រូវការងាររបស់ខ្លួនបានល្អប្រសើរនាពេលកន្លងមក។ លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ ជំងឺកូវីដ១៩ កំពុងរាតត្បាតពាសពេញសកលលោក ដែលធ្វើឱ្យប្រទេសកម្ពុជាមានបញ្ហាប្រឈមផងដែរ ដូច្នេះ ក៏សូមមន្រ្តីនៃពន្ធនាគារខេត្តទាំងអស់ ត្រូវរួមគ្នាអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ រលកទី២។ជាមួយគ្នានោះ លោក ញ៉ន សិទ្ធ បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីពន្ធនាគារខេត្តមណ្ឌលគិរី ត្រូវបន្តយកចិត្តទុកដាក់អនុវត្តការងារស្របតាមគោលការណ៍ច្បាប់ និងនីតិវិធីដែលបានកំណត់ ត្រូវលើកកម្ពស់សមត្ថភាព តាមរយៈរៀនសូត្រដោយខ្លួនឯង ចែករំលែកចំណេះដឹង និងបទពិសោធន៍ពីគ្នាទៅវិញទៅមក ត្រូវបំពេញការងារប្រកបដោយចក្ខុវិស័យ មានផែនការការងារច្បាស់លាស់ រៀបចំកិច្ចការងារប្រចាំថ្ងៃឲ្យក្លាយជាការងារចរន្ត មានគណនេយ្យភាពចំពោះមុខងារតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេស ត្រូវរក្សាសាមគ្កីភាពផ្ទៃក្នុងឱ្យបានល្អ។តាមរបាយការណ៍របស់លោកឧត្តមសេនីយ៍ទោ អាន គីមឡេង ប្រធានពន្ធនាគារខេត្ត បានឱ្យដឹងថា ជនជាប់ឃុំកំពុងឃុំក្នុងពន្ធនាគារខេត្តសរុបចំនួន ១៨៣នាក់ ស្រ្តី ៧នាក់ អនីតិជនចំនួន ០២នាក់ បរទេសចំនួន ០៧នាក់ ក្នុងនោះ – ជនត្រូវចោទចំនួន ៣៧នាក់ ស្រ្តី ២នាក់ ជនបរទេស ០១នាក់ – ជនជាប់ចោទចំនួន ៣០នាក់ ស្រ្តី ២នាក់ – ពិរុទ្ធជនចំនួន ៦១នាក់ ស្រ្តី ១នាក់ – ទណ្ឌិតចំនួន ៥៥នាក់ ស្រី ២នាក់ ជនបរទេសចំនួន ៨នាក់។បន្ទាប់មក លោក ញ៉ន សិទ្ធ អភិបាលខេត្តស្តីទី បានចុះពិនិត្យអគារ និងរបងពន្ធនាគារដែលកំពុងសាង់សង់ ថែមទាំង បានចុះសួរសុខទុក្ខដល់ជនជាប់ឃុំកំពុងឃុំក្នុងពន្ធនាគារខេត្ត និងបានលើកទឹកចិត្តដល់ជនជាប់ឃុំទាំងអស់ ត្រូវខិតខំធ្វើយ៉ាងណា កែប្រែខ្លួនធ្វើជាមនុស្ស ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ ជាពិសេស ត្រូវចូលរួមបង្ការ ទប់ស្កាត់ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩៕
ព័ត៌មានគួរចាប់អារម្មណ៍
លោកប៊ុនផេង ចៅហ្វាយស្រុកខ្សាច់កណ្តាល ធ្វើការលក្ខណៈបោះសន្ទោចរំលងភ្នំចាត់ទុកមន្ត្រីមូលដ្ឋានជាទីងមោង! (សហការី)
អភិបាលខេត្តកណ្តាលលើកទឹកចិត្តឲ្យមានវិនិយោគគិនបោះទុនរកស៊ីក្នុងភូមិសាស្ត្រខេត្ត (សហការី)
លោក សុខ ពេញវុធបានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យខារ៉ាអូខេBK និង រង្គសាលចតុមុខ ដែលល្មើសនឹងសេចក្តីណែនាំរបស់អាជ្ញាធរខណ្ឌដូនពេញ (សហការី)
ឯកឧត្តម ហឿ ស៊ីយ៉ែម ក្រើនរំលឹកដល់អាជ្ញាធរបន្តពង្រឹងការអនុវត្តវិធានបង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩ (សហការី)
ដីព្រៃជាច្រើនហិកតាស្ថិតក្នុងតំបន់គម្របព្រៃឈើត្រូវបានជនជាតិចិនលួចកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិ (សហការី)
វីដែអូ
ចំនួនអ្នកទស្សនា